នារសៀលថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ តាកែវ, ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ ២០២៤ លោកចាន់ រស្មី តំណាងឲ្យលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចូលរួមកិច្ចប្រជុំត្រៀមរៀបចំបុណ្យមាឃបូជា នៅវត្តតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ស្ថិតក្រោមអតិបតីភាពលោកស្រី គា សុភូ អភិបាលរងខេត្តនៅសាលប្រជុំអគារច្រកចេញ ចូល រដ្ឋបាលខេត្ត។